បន្តអធិស្ថានជានិច្ច

សេចក្ដីផ្ដើម : តើអ្នកចូលចិត្តធ្វើអ្វីនៅពេលដែលភ្លៀង?

 1. 1 ថេស្សាឡូនិច5:17, 2កូរិនថូស7:14 ព្រះគម្ពីរបានប្រាប់យើងថាឲ្យបន្តការអធិស្ថានជានិច្ច នោះមានន័យថាយើងត្រូវមានពេលជាក់លាក់ រឺកាលវិភាគក្នុងការញែកពេលអធិស្ថានផ្ទាល់ខ្លួននៃជីវិតយើង ។
  1. លោកុប្បត្តិ3:8  ព្រះបានបង្កើតមនុស្សឲ្យគេមានពេលទំនាក់ទំនងនឹងព្រះ មនុស្សត្រូវបានបង្កើតមកអោយស្វែងរកព្រះ ត្រូវការព្រះ ទំនាក់ទំនងនឹងព្រះដោយការអធិស្ថាន ។
   1. ម៉ាកូស1:35 ព្រះយេស៊ូវជាបុត្រាព្រះ ទ្រង់ជាគំរូដ៏ធំដល់យើងគឺទ្រង់បន្តការអធិស្ថានជានិច្ច ហើយបានបង្ហាញឲ្យយើងដឹងច្បាស់ថា យើងត្រូវមានការអធិស្ថានទៀងទាត់ផ្ទាល់ខ្លួន ។
   2. លូកា5:16 បើសិនជាព្រះយេស៊ូវទ្រង់ផ្ទាល់អធិស្ថានរាល់ថ្ងៃ នោះតើយើងម្នាក់ត្រូវបន្តការអធិស្ថានជានិច្ចយ៉ាងណាទៅ?
  2. ម៉ាថាយ26:40,41 គន្លឹះដែលធ្វើឲ្យការអធិស្ថានរបស់យើងរីកចំរើនឡើងក្នុងជីវិតយើងនឹងប្រឈមជាមួយសាច់ឈាម នឹងឧបសគ្គជាច្រើនដែលច្បាំងជាមួយយើង ។
 2. 1 សាំយូអ៊ែល30:6 ការអធិស្ថានវាមានសារៈសំខាន់បំផុតហើយត្រូវតែមាននៅក្នុងជីវិតរបស់យើង តាមរយៈការអធិស្ថានយើងបានទទួលកំលាំងព្រះ យើងមានជ័យជំនះ ហើយយើងបានសិរីភាព
  1. កិច្ចការ2:1,4 គឺការអធិស្ថានយើងបានទទួលកំលាំង នឹងការចាក់ប្រេងតាំង សំរេចការត្រាស់ហៅរបស់ព្រះក្នុងជីវិតយើង ។
   1. សុភាសិត3:6 ហើយជាមួយគ្នាដែរការអធិស្ថានព្រះមានបន្ទូលនៅពេលដែលជួបការលំបាក ក្នុងការសំរេចចិត្ត ហើយចង់ដឹងផ្លូវដែលត្រូវទៅ ។
   2. អេភេសូ6:18ភីលិព4:6,8 ព្រះទ្រង់ចង់ឲ្យយើងចូលទៅ ឯទ្រង់ដោការអធិស្ថាននាំអស់ទាំង សំណូមពរ ភាពខ្វល់ខ្វាយហើយបញ្ហា ។
  2. ម៉ាថាយ6:9-3 លូកា11:1-4ព្រះទ្រង់ត្រាស់ហៅយើងគ្រប់គ្នាឲ្យអធិស្ថាន យើងនឹងពិភាក្សាធ្វើដូចម្ដេច ឲ្យការអធិស្ថានក្នុងជីវិតយើងមានការរីកចំរើន ។